Ep:30 ផឹកស្រាលួងខ្លួនឯង💔🥀

1.6K 56 6
                                    

ក្រោយពីរឿងនៅក្រុមហ៑ុនចប់សប់គ្រប់ហើយពេលនេះក៏ដល់ល្ងាចល្មមអាចឲ្យជុងគុកសម្រាកពីការងារបានខ្លះហើយ រីឯនៅក្រុមហ៑ុនវិញក៏ស្រសើឡើងខ្លះជាងមុនដែរ។ជុងចេញពីក្រុមហ៑ុនបន្តទៅមន្ទីពេទ្យដើម្បីមើលគេម្តងទៀតទោះជាដឹងថេយ៍គេមិនចង់ជួបនាយក៏ដោយអ្វីដែលសំខាត់គឺនាយចង់ជួបមុខគេ...តែបន្តិចក៏អស់ចិត្តដែរ។

ជុងគុកដើចូលមកក្នុងមន្ទីពេទ្យសំដៅទៅបន្ទប់ថេហ្យុងទាំងក្នុងដៃមានផ្លែឈើនឹងរបស់ដែលគេចូលចិតផងដែជាពិសេសផ្លែស្តុបបុឺរីផងដែរ...ចូលមកដល់បន្ទប់ជុងគុកចាប់បើកទ្វាតិចៗខ្លាចក្រែងថេយ៍មិនទាន់គេងបើនាយចូលគេដេញចេញទៀតមិនខាន តែអ្វីដែលនាយឃើញគឺនៅបន្ទប់ទទេស្អាតគ្មាននរណាម្នាក់នៅក្នុងនោះឡើយសូម្បីតែថេរ៉ាក៏មិនឃើញដែរ។

<អ្នកមីង លោកពូ...នាំគ្នាទៅណាអស់ហើយ>រាងក្រាស់ព្យាយាមដើរកពេញបន្ទប់ ខំប្រឹងស្រែកហៅផងអីផងនៅតែគ្មាននរណាម្នាក់ឆ្លើយនឹងនាយសោះ។អារម្មណ៍ភ័យខ្លាចដែលនាយធ្លាប់គិតក៏ហោះចូលក្នុងខ្លួននាយទៀតហើយ...តើថេយ៍ពិតជារត់គេចពីនាយពិតមែនទេ? ថេយ៍គេដាច់ចិត្តឈប់ស្រឡាញ់នាយហើយឬ? គ្រប់យ៉ាងមានតែសំណួលោតពេញខួក្បាលរាងក្រាស់តែសំណួទាំងអស់នេះគ្មានរណាអាចឆ្លើយនឹងនាយបានទេ...។

រាងក្រាស់ចេញពីបន្ទប់ហើយរត់ទៅសួគ្រូពេទ្យដែលនៅប្រចាំការទីនេះដើម្បីសួបញ្ចាក់ឲ្យដឹងកាន់តែច្បាស់ក្រែងល៎នាយចូលមិញនេះច្រឡំបន្ទប់ទៅ

<អតទោសអ្នកគ្រូពេទ្យអ្នកជំងឺដែលនៅបន្ទប់507គេទៅណាបាត់ហើយ>ជុងគុក

<អ្នកជំងឺមានឈ្មោះអ្វីដែរចា៎ស>អ្នកគ្រូពេទ្យ

<គីមថេហ្យុង>ជុងគុក

<សូមចាំបន្តិច>អ្នកគ្រូពេទ្យក៏ឆែករកមើលឈ្មោះថេយ៍នៅបញ្ចី មួយសន្ទុះទើបគាត់រកឃើញហើយងាគមកប្រាប់ជង...

<អ្នកជុំងឺត្រូវបានគ្រួសារសុំចេញពូមន្ទីពេទ្យមុនថ្ងៃច៎ាស>អ្នកគ្រូពេទ្យ....

<បាទអរគុណ>ជុងគុកញញឹមអរគុណទៅអ្នកគ្រូពេទ្យរួចនាយក៏ដើរចេញទៅឡានវិញទាំងទឹកមុចស្រពោន ជុងគុកដើរប្រៀបដូចមនុស្សគ្មានព្រលឹងក្នុងខ្លួនឡើយ

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now