បន្ទាប់ពីជុងគុកហៅអង្គុយកំដ៎ផឹកហើយអ៑ុនវូមិនប្រកែកទេនាយក៏អង្គុយទល់មុខជុងគុករួចកេះស្រាមួយកបលើកមកផឹកធ្វើមិនដឹង÷
<ឯងកើតអីបានជាមកអង្គុយផឹកទីនេះ...មិនទៅមើលថេយ៍នៅមន្ទីពេទ្យទេយ៉ាងមិចនុង>អ៑ុនវូផឹកបានបន្តិចហើយទើបសួទៅមិត្តដែលអង្គុយនៅចំពោះមុខ ជុងគុកមិនទាន់តបភ្លាមៗគេគិតតែអង្គុយផឹកទាំងមុខស្រពោនដូចផ្ការដែលងាប់គ្មានទឹកអញ្ចឹង...
<គេទៅចោលយើងហើយ...គេស្អប់យើង គេមិនចង់ជួបមុខយើងទេ គេធុញនឹងយើង>ជុងគុករៀបរាប់ទាំងខូចចិត្ត អំឡុងពេលនេះគ្មានអ្វីឆ្ងាញ់ជាងស្រាទេ ផឹកស្រាក្លែមអារម្មណ៍ខូចចិត្ត
<បើដឹងមានស្នេហាវេទនាអញ្ចឹងខំមានរកងាប់អី..មិនចេះនៅSingleដូចយើងសោះ>នាយនេះនិយាយគ្មានខ្វល់អីទេអាងតែខ្លួនឯងគ្មានសង្សារដើហើយ៉ាងមិចក៏បាន ឃើញទេថាមនុស្សមានស្នេហាវាទេវនាយ៉ាងណា អញ្ចឹងហើយមិនយកល្អជាង(វាគ្រាន់តែទ្រឹស្តីអ្នកSingleតែប៉ុនណ្ណោះ)
<ឯងមិនដែលមានឯងមិនយល់ពីវាទេ>ស្រាអ្នកដៀលអ៑ុនវូទេមិនមែនជាជុងគុកឡើយសូមកុំយល់ច្រឡំអី
<តោះទៅក្លឹប មកអីទីនេះមិនសប្បាយសោះ នៅក្លឹបមានស្រីស្អាតច្រើនណាស់>អុ៑នវូ
<យើងមិនទៅទេ ថេយ៍មិនចង់ឲ្យយើងទៅទីនោះទៀតឡើយ...>ជុងគុក
<ពីមុនមិនគិតអញ្ចឹងផង មកគិតអីពេលនេះវាហួសពេលហើយ>មិត្តម្នាក់នេះមិនមែនមកផឹកលួងទេតែមកផឹកដៀលថែម តែក៏ត្រូវម្យា៉ងដែរបើពីមុននាយចេះគិតបែបនឹងប្រហែលជាពេលនេះកំពុងគេងអោបមនុស្សជាទីស្រឡាញ់ហើយក៏មិនដឹង វាផ្ទុយស្រឡះហើយពេលនេះបានត្រឹមស្តាយក្រោយតែប៉ុនណ្ណុះ។
<ឈប់គិតច្រើនហើយស្វែងរកសំណោះស្រាយជាថ្មី..ឯងរវល់តែខូចចិត្តនឹងបានអីមកវិញ តិចគេមានថ្មីចោលបាត់អាងយំស្តាយក្រោយមួយកម្រិតទៀត>អ៑ុនវូ
<តើឲ្យយើងធ្វើបែបណា? យើងគិតមិនចេញទេ>ជុងគុក អាចថានាយល្ងង់ក៏ថាបានព្រោះតែពេលនេះគេគិតមិនឃើញឡើយ អង្គុយនឹកតែមនុស្សម្នាក់ដែលនៅឆ្ងាយ
CZYTASZ
🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)
Akcjaរឿងទឹកអប់មានពិសជាប្រភេទរឿងមនោសចេនារវាងបុរសនឹងបុរសដែលតួtopជាមនុស្សដែលមិនចេះស្កប់ស្កល់រឿងតណ្ហាតែងតែលួចលាក់មានស្រីរហូត។ គេចូលចិត្តទៅផឹកសុីនៅខ្លឹបពេលដែលទំនេព្រោះនៅខ្លឹបមានស្រីកំណាន់ម្នាក់ដែលលួចទាក់ទង។តើនឹងមានអ្វីកើតឡើងប្រសិនបើតួbtt(tae)ដឹងការពិតដែលមនុស្...