14:សម្រេចបំណង

552 41 0
                                    

1ខែក្រោយមក!
វាគ្មានអ្វីផ្លាស់ប្ដូរសម្រាប់ថេយ៉ុងជាមួយនឹងជុងហ្គុកនោះទេ គ្រាន់តែថ្ងៃខ្លះឈ្លោះតិចនឹងឈ្លោះច្រើនបែបនឹង បើថាថ្ងៃណាដែលនាយមិនរករឿងមួយច្បាស់ជាកើតព្យុះមិនខាន។
#ភូមិគ្រឹះអាល់បឺតខារ៍
<ទើបតែមកពីណា៌?>

<មកពីធ្វើការ> គេដើរចូលផ្ទះយប់ៗវិញរាល់លើកសំណួរដែលនាយសួរសឹងរិចបបូរមាត់រាល់ថ្ងៃគឺបែបនេះ តែបន្តិចទៀតចាក់មិនឲខុសទាក់មាត់គ្នាអីឡូវហើយ។

<ការងារផ្ទះយើង ឯងមិនព្រមធ្វើ ចេញតាំងពីព្រលឹមបាត់ៗយប់ព្រលប់ទើបចូលផ្ទះ ឯងគិតយកផ្ទះយើងជាជម្រកទី2ចេញចូលfreeហេ៌?> នាយរាងតម្លើងសម្លេងសួរទៅកាន់រាងតូចដើម្បីបញ្ជាក់ពីអារម្មណ៍កំពុងម៉ួរម៉ៅ។

<ចុះខ្ញុំមែនទេដែលចង់ទួញមកនៅជាមួយលោក?> ត្រូវហើយគេមិនបានទៅមានគំនិតចង់នៅជាមួយនាយនោះទេ ជានាយខ្លួនឯង ទេតើដែលបង្កើតកុងត្រាឆ្កួតៗនោះឡើង។

<បើមិនចង់នៅ ទៅនៅក្នុងគុកវិញទៅ> ចប់គាំងយោបល់ហាមាត់និយាយតបលែងកើត នាយបានកន្លែងនេះមួយដែលចងជើងគេបើមិនដូច្នោះគេចាកចេញយូរហើយ។

<...> ថេយ៉ុងជ្រើសលែងតបតបញ្ឆៀងកន្ទុយភ្នែកសម្លក់ទៅកាន់នាយមុននឹងប្រឹងញ៉ាប់ដំណើរដើរទៅលើ។

<យើងនិយាយមិនទាន់អស់ឯងគ្មានសិទ្ធដើរចេញ> បើសិនជានាយចង់ឈ្លោះហើយច្បាស់ណាស់ត្រូវតែបានឈ្លោះ ដូច្នេះគេមានតែដើរទៅតាមរាងតូចចាប់កញ្ឆក់ដៃឲឈប់។

<លោកមិនបានរករឿងខ្ញុំមួយថ្ងៃតើវាយ៉ាងមិចក្នុងខ្លួន? មិនចេះហត់នឿយខ្លះទេហេ៌?>

<មកពីមនុស្សដូចឯងវាមានរឿងដែលត្រូវឲគេនិយាយ~>
<រឿងស្អី? ខ្ញុំទៅធ្វើការវាជារឿងរបស់ខ្ញុំ លោកនិយាយស្អី?>

<ទៅធ្វើការរឺក៏ទៅលើកជើ*..> ផាច់!!~ មួយកំផ្លៀងជាលើកទីមួយពាន់តាំងពីបានស្គាល់គ្នាមក។

<លោកគ្មានសិទ្ធមកនិយាយបែបនឹងដាក់ខ្ញុំទេចន អាល់បឺតខារ៍>

<បើយើងចង់និយាយតើវាយ៉ាងមិច? ប្រហែលជាឃ្លានលុយណាស់ហើយទើបត្រូវការរកតាៗឲចិញ្ចឹម អ៌រ! យើងចង់ដឹងណាស់កំដរពួកអាកញ្ចាស់អស់នោះអង្គុយសុីអីនៅហាងល្បីៗចឹង1ម៉ោងបានប៉ុន្មាន?> នាយស៊ូទ្រាំលាក់កំហឹងដែលត្រូវគេទះទុកសិនដើម្បីឲបានដល់រឿងដែលខ្លួនក្ដៅក្រហាយនឹងរាងតូចថ្នាក់នេះ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now