16:ហ្ហឹក-Jungkook~

631 39 0
                                    

<ហ្ហឹក-ខ្ញុំមិនត្រឹមតែស្អប់ខ្លួនឯងទេ ថែមទាំងខ្ពើមខ្លួនឯងទៀតផង*..> រីងៗ!! បញ្ចប់សម្ដីមិនទាន់ចប់ស្រួលបួលសម្លេងទូរស័ព្ទរបស់គេក៏រោទិ៍ឡើង ដែលអ្នកខលមកនោះគឺជាលេខរបស់មន្ទីពេទ្យ រហ័សឲរាងតូចលើកទទួលភ្លាមៗ។

<ហាឡូ គីមថេយ៉ុងនិយាយ!>
"សួស្ដីអ្នកប្រុសថេយ៉ុង ពេលនេះលោកយាយរបស់អ្នកប្រុសត្រូវចូលសង្គ្រោះបន្ទាន់ហើយ " សម្លេងរបស់គ្រូពេទ្យដែលផ្ដល់ដំណឹងមកកាន់គេ វាធ្វើឲគេស្លន់ទន់ដៃទន់ជើងមួយរំពេច គេទើបតែទៅមើលគាត់ប៉ុន្មានថ្ងៃមុនសោះអីឡូវមកទទួលដំណឹងនេះទៀតហើយ?

<ខ្ញុំ-ខ្ញុំនឹងប្រញ៉ាប់ទៅ..អគុណដែលបានទូរស័ព្ទមក> ថាចប់ខ្សែរទូរស័ព្ទក៏បានកាត់ផ្ដាច់ គេរហ័សស្រវេស្រវាចុះពីលើគ្រែយ៉ាងវេទនាត្បិតយប់មិញមានរឿងអ្វីកើតឡើងខ្លះក៏ដឹង។

<Shit*~> រាងតូចត្រូវខាំសាច់បបូរមាត់ខាងក្រោមដើម្បីទប់ភាពឈឺផ្សារផ្នែកខាងក្រោម តាមថាគេគ្មានកម្លាំងនឹងងើបឡើយប៉ុន្តែលោកយាយគឺសំខាន់ជាងសុខទុក្ខរបស់គេទៅទៀត។
   ______
   @ ម៉ោង12:40នាទីថ្ងៃត្រង់នៅ J-entertainment
    តុកៗ!!
<ចៅហ្វាយសូមអនុញ្ញាត~>
<ចូលមក!>
   ក្រាក!!
<និយាយទៅ!> ជុងហ្គុកដែលនិយាយត្រឹមតែមាត់ព្រោះភ្នែកជាប់រវល់ពិនិត្យឯកសារ។

<ម៉ាក់ដោះប្រាប់ថាអ្នកប្រុសថេយ៍ចេញទៅតាមក្រោយដំណើរចៅហ្វាយចេញ> ដានវ៉ូ

<ថាស្អីចេះខុស លេងខ្លាំងដៃប៉ុន្នឹងហើយនៅដើររួចទៀត> នាយទម្លាក់បុិចចុះមុាំងងើបមុខឡើងខ្សឹបខ្សៀវម្នាក់ឯងទាំងចងចិញ្ចើមជាប់នឹកខឹងទៅកាន់រាងតូច ប៉ុន្តែវាជៀសមិនផុតពីត្រចៀកផ្ទៀងស្ដាប់របស់លោកជំនិតនោះទេ-,-។

<អ្នកប្រុសថេយ៍គាត់មានបាក់ជើងមកពីណាចៅហ្វាយ? ដូច្នេះគាត់ត្រូវតែដើររួចហើយ> និយាយចប់សម្ដីភ្លាមគ្មានអ្វីទៅចម្លែកទេដែលចៅហ្វាយកំពូលបុិនខឹងនោះងាកមកសម្លក់ថ្លែរ ថប់តែឯកសារហោះទៀតទេ។

<ត្រចៀកឯងអាចស្រូបសម្លេងបានប្រហែលប៉ុន្មានម៉ែត្របានចេះមកតមាត់ត.កនឹងយើង?> នាយគិតថាខ្លួនឯងនិយាយខ្សឹបបំផុតហើយ ប៉ុន្តែនៅជៀសមិនផុតពីត្រចៀកជំនិតម្នាក់នេះ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now