ភាគទី3:យើងត្រូវនិយាយគ្នាអោយដឹងរឿង

2.2K 173 1
                                    

«យើងមិនដឹងទេមកដល់ក៏ឃើញបែបនេះសំខាន់គ្រប់គ្នាថាយើងបែកគ្នាពីMarioហើយ ហើុយ»ថេហ្យុងបានត្រឹមដកដង្ហើមធំទោះជាម៉ារីអូក្បត់ចិត្តគេប៉ុន្មានលើកប៉ុន្មានសារក៏នៅតែស្រឡាញ់នាយដដែល ពេលខ្លះគេក៏មិនយល់ពីចិត្តរបស់ខ្លួនឯងដែរ
ការផុសVedioនោះគឺផុសចូលGroupសិស្សៗមិនមានគ្រូនោះទេ បើមានគ្រូប្រហែលស្មើនេះពួកគេនៅទីចាត់ការហើយ

«ឈប់នេះAccអ្នកណាអ្នកផុស»ជុងគុកចោទសួរទៅថេហ្យុងក្រែងថាគេស្គាល់

«រី ហាន់ណា ស្អីគេនោះយើងឮថាគេជាសិស្សថ្មី មែនហើយទៅរកគេទៅ ទៅសួរវាអោយបានច្បាស់»ថាតែប៉ុណ្ណេះថេហ្យុងក៏ចាប់អូសជុងគុកទៅរកហាន់ណាដែលកំពុងនៅតុបាយ

«រី ហាន់ណា ចឹងហេ នាងនេះតាមចងពៀរយើងមិនឈប់មែន»ជុងគុកពោលក្នុងចិត្តទាំងកំពុងដើរតាមថេហ្យុង រី ហាន់ណាម្នាក់នេះហើយដែលធ្វើអោយជុងគុករត់ចេញពីផ្ទះគេហើយដូរសាលាមកទីនេះតែនាងនៅតែតាមគេទៀត ស្រីម្នាក់នេះជាគូរដណ្តឹងជាមួយនិងជុងគុកតែគេមិនបានស្រឡាញ់នាងទេដោយសារតែការចាប់បង្ខំពីសំណាក់លោកប៉ា បែបនេះហើយទើបជុងគុកបង្ខំចិត្តតែងខ្លួនបែបអាក្រក់មិនសូវស្អាតដើម្បីតាមរកស្នេហ៍ពិតរបស់គេទើបអាចផ្តាច់ពាក្យជាមួយនាងបាន

<ឆាច់> សម្លេងនៃការជះទឹកបន្លឺឡើងនៅពេលថេហ្យុងកាន់កែវទឹកមកជះទៅលើមុខនាងក្រមុំហាន់ណា

«ឯងឆ្កួតទេអី អរអាក្មេងក្បត់សង្សារទៅថើបប្រុសគេសោះ»ហាន់ណាងើបឈរមកស្តីអោយថេហ្យុងមុននិងងាកមកញញឹមដាក់ជុងគុក

«រី ហាន់ណានាងហួសហេតុពេកហើយ»ដោយអត់ទ្រាំនិងការផ្គើនរបស់នាងមិនបានជុងគុកក៏ស្រែកមួយទំហឹងធ្វើអោយគ្រប់គ្នាងើបចេញពីតុបាយអស់

«មានរឿងអីអូនហាន់ណា ថេហ្យុង»ម៉ារីអូដើរកាន់ទឹកក្រូចយកមកអោយហាន់ណាតែក៏ត្រូវអាក់ពេលឃើញមុខថេហ្យុង

«អរ រវល់និងមីស្រីឆ្កួតនេះមែនទេទើបមិនមកលួងអូន»ក្រោយឃើញវត្តមានសង្សារខ្លួនកំពុងហៅនាងស្រីនោះសុទ្ធតែអូនធ្វើអោយថេហ្យុងកើតចិត្តក្តៅតែម្តង

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now