ភាគទី30:បងចង់កុហកខ្ញុំដល់ពេលណា

1.4K 83 1
                                    

«ខ្ញុំប្រាប់ម៉ាក់ហើយថាខ្ញុំមិនរៀបការជាមួយAlexនោះទេ ទោះជុងគុកគេក្រតែខ្ញុំស្រឡាញ់គេជាគេ មិនមែនទៅស្រឡាញ់លុយនោះទេ»ថេហ្យុងស្រែកតបទៅវិញមិនខ្លាចចាញ់នោះទេ

«ថេហ្យុងកុំស្រែកដាក់គាត់អី»ចំណែកជុងគុកវិញនាយចេះតែកេះដៃកំុអោយថេហ្យុងនិយាយលើសលួសច្រើនជាងនេះយ៉ាងណាគាត់ក៏ជាចាស់ទុំដែរ

«មកនេះថេហ្យុងទៅផ្ទះវិញ»លោកស្រីKimស្ទុះទៅទាញដៃថេហ្យុងយ៉ាងលឿនបង្កអោយមានភាពរញ៉េរញ៉ៃភ្លាមៗ

«អត់ទេលែងកូន លែងលែងទៅ ម៉ាក់មិនអាចមកបញ្ជាជីវិតខ្ញុំបាននោះទេ»ថេហ្យុងប្រឹងរើបម្រាស់យ៉ាងខ្លាំងល្មមអាចដោះដៃចេញបាន

«ឯងទៅធ្វើស្អីលើកូនយើងទើបវាងប់ដល់ថ្នាក់នេះ»ម្តងនេះគាត់បកមកស្រែកអោយជុងគុកវិញទើបមានប្រសិទ្ធភាពព្រោះដឹងថានាយអាចនិងខ្លាច

«ខ្ញុំ ខ្ញុំមិនបានធ្វើអីថេហ្យុងនោះទេ»បានផលរបស់គេមែន ជុងគុកនិយាយទាំងញ័រខ្លួន មនុស្សនាយនេះក៏ចាញ់ពាក្យសម្តីដែរ

«បើឯងមិន»លោកស្រីKim

«បានហើយម៉ាក់ បញ្ឈប់ហើយចេញទៅ»ថេហ្យុងដើរមកឈរពីមុខជុងគុកព្រោះឃើញស្ថានការមិនស្រួល

«ឯងហ៊ានដេញម៉ាក់ផង បានចាំមើលយើងនិងទៅប្រាប់ប៉ាឯងអោយមកអូសឯងទៅផ្ទះអោយបាន តោះAlex»លោកស្រីKimថាហើយក៏ដើរចេញទៅបាត់

«មិនរួចខ្លួននោះទេ»មុននិងចេញទៅAlexឧទានក្នុងចិត្តតែម្នាក់ឯងសម្លឹងមើលTeakookទាំងញញឹមចុងមាត់មិនដឹងថាគេគិតអីនោះទ

«អស់អីហើយជុងគុក»ពេលពួកគេចេញទៅបាត់ថេហ្យុងងាកទៅរកជុងគុកនិងក្រសោបនាយយ៉ាងលឿន

«អូនមិនគួរស្រែកដាក់គាត់នោះទេ»

«បងលើកដៃមក»ថេហ្យុង

«លើកហើយ ធ្វើអីនិង»ជុងគុកលើកដៃស្រាប់តែថេហ្យុងចាប់ដៃនាយយ៉ាងជាប់និងនិយាយ

«យើងឆ្លងកាត់រឿងអាក្រក់មកជាមួយគ្នាជាច្រើនមកហើយ សន្យានិងអូនណាទោះជាមានរឿងអ្វីកើតឡើងទៀតក៏ដោយហាមបងមិនអោយចុះចាញ់ឡើយឮទេ យើងនិងខិតខំពុះពារវាជាមួយគ្នា»ថេហ្យុង

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now