ភាគទី40:អ្វីៗគ្រាន់តែជាការសម្តែង

953 58 0
                                    

«មានរបស់ញាំុច្រើនណាស់ ថេហ្យុងអូនធ្វើអីនិង»{ខ្ចាយ}អីវ៉ាន់នៅនិងដៃត្រូវបានធ្លាក់អស់ក្រៅឃើញប្រពន្ធរបស់ខ្លួនកំពុងឈរអោយអ្នកផ្សេងមកថើបថ្ពាល់ផ្តេសផ្តាសបែបនេះ ឯនាយវិញក៏រកនិយាយហារស្តីលែងចេញនេះប្រហែលជាហេតុផលដែលប្រពន្ធរបស់នាយមិនចុះអេតាសីុវិល

«ធ្វើអ្វីដូចដែលបងឃើញនិងហើយ សុវត្ថិភាពតាមផ្លូវបងសម្លាញ់»ថេហ្យុងហាក់បីដូចជាមិនភ្ញាក់ផ្អើលនិងវត្តមានជុងគុកនោះឡើយ

«ឯងចង់ទៅណាត្រូវមកនិយាយអោយដឹងរឿង ជាឯង»ជុងគុករកស្ទុះទៅទាញបុរសនោះចេញពីម៉ូត៉ូ លើកដៃនិងវាយទៅហើយតែកម្លាំងចាប់ផ្តើមខ្សោយទៅៗនៅពេលដឹងថាម្នាក់នោះជាMario

«លែងយើងទៅ»Marioក្រវាសជុងគុកចេញមុននិងបើកម៉ូត៉ូចេញទៅ ឯនាយកម្លោះក៏ព្រមលែងទាំងក្តាប់ដៃយ៉ាងណែន ហេតុអ្វីក៏ជាគេទៅវិញ

«ឆាប់ចូលក្នុងផ្ទះទៅ»ថេហ្យុងដើរចេញទៅទាំងព្រងើយ ទៅខ្វល់ជាមួយស្វាមីតែឈ្មោះនោះ

«អូនអត់មានរឿងអ្វីត្រូវនិយាយបន្តិចទេតើមែនទេ»

«អូនគ្មាននោះទេ បងមានអីឆាប់និយាយមកអូនទៅគេងហើយ»នេះគេដឹងហើយឫធ្វើភ្លើយ៉ាងមិច គេមើលមិនដឹងថាស្វាមីរបស់គេកំពុងអន់ចិត្តទេតើមែនទេ

«ថេយ៍អូនគឺជាប្រពន្ធបងហើយ ពេលធ្វើអីមួយគិតដល់បងខ្លះផង បងមិនចង់ឃើញអូនទៅធ្វើរឿងបែបនេះជាមួយអ្នកដទៃនោះទេ»ជុងគុក នាយព្យាយាមនិយាយសម្តីផ្អែមបំផុតទាំងដែលចិត្តរបស់នាយកំពុងក្តៅដូចភ្លើង

«ប្តីប្រពន្ធអ្វីទៅ ហឹុសបងកុំគិតថាបងជាប្តីខ្ញុំហើយបងអាចបញ្ជារលើជីវិតខ្ញុំបានណា  ម្យ៉ាងទៀតបងក៏ដឹងថាពួកយើងមិនមែនជាប្តីប្រពន្ធស្របច្បាប់នោះទេ អូនចង់លែងលះជាមួយបងពេលណាក៏បាន»ថេហ្យុង

«បើការហើយអូនគិតចង់លែងលះ អូនមករៀបការជាមួយបងធ្វើអី អូនខំពុះពារគ្រប់ឧបសគ្គរាប់ខែឆ្នាំមកធ្វើអីទៅ ថេហ្យុង»ជុងគុកនាយអស់ពីខ្លួនហើយ នាយគិតថាទោះមិនបានចុះអេតាសីុវិលក៏មិនថ្វីដែរ គ្រាន់តែរស់នៅជាមួយគ្នាអោយមានសុភមង្គលនាយក៏ព្រម

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now