Part 11

3.4K 214 2
                                    

"ហាងលក់ កាំមេរ៉ា?" បន្ទាប់ពីចេញពីហាងហូសុកពួកគេបានមកទីនេះ

"មែនហើយក្រែងអូនចង់ធ្វើការហី" នាយដើរមកបើកទ្វាឡានអោយប្រពន្ធចុះ

"ធ្វើការទីនេះ?" គេលើកចិញ្ចើមសួរបញ្ជាក់ លេងសើចទេដឹងដែលអោយគេធ្វើការទីនេះនោះ

"អត់ទេចុះមកដឹងហើយ" គេដឹងដៃថេយ៍ទៅក្នុង

"សួស្តីលោកចន " បុគ្គលិក អោបក្បាលគោរពភ្ញៀវ

"ខ្ញុំត្រូវការ កាំមេរ៉ាណាអាចថតវីដេអូបាន ហើយច្បាស់បំផុត" ជុងហ្គុកនិយាយដោយមុខស្មើរតាមទម្លាប់ចាស់

"នេះចា៎ លោកចន ពួកវាជាសេរីចុងក្រោយបង្អស់លោកអាចរើសមើលបាន" នាងលើកកាំមេរ៉ាប៉ុន្មានគ្រឿងមក បង្ហាញនាយ និងរៀបរាប់អត្ថប្រយោជន៍និងរបៀបប្រើ

"អូនស្រលាញ់មួយណា"គេងាកមកសួរថេយ៍

"ទិញធ្វើអី?" គេនៅឆ្ងល់មិនទាន់បាត់នៅឡើយ នៅសុខៗអូសគេមកហាងលក់កាំមេរ៉ា

"រើសសិនទៅ" គេមិនឆ្លើយតែបង្ខំអោយរើស

"ចឹងខ្ញុំយក.....មួយគ្រឿងតូចនេះ"គេរើសយកវាព្រោះវាតូចស្រួលដាក់តាមខ្លួន

"ចឹងយកពីរគ្រឿងនេះ" ពេលខ្ចប់និងគិតលុយរួចហើយ ពួកគេក៏មកផ្ទះ

   ភូមិគ្រឹះផ្ទាល់ខ្លួនរបស់ជុងហ្គុក ស្ថិននៅតាមបណ្តោយផ្លូវទៅរោងចក្រផលិតស្រាក្រហមរបស់នាយ និងសហគ្រាសផលិតដែកថែបផងដែរ នាយសាងសងវាឡើងព្រោះងាយស្រួលពេលធ្វើការដល់យប់ជ្រៅខ្ជិលទៅភូមិគ្រឹះធំ វាឆ្ងាយ ភូមិគ្រឹះនេះស្ងប់ស្ងាត់ សម្បូរដោយធម្មជាតិ មានអ្ននបម្រើតែ2-3នាក់ប៉ុណ្ណោះ តែឥឡូវនាយថែមអង្គរក្សប៉ុន្មាននាក់ទៀតព្រោះពេលនេះមានថេហ្យុង

"អឹម ស្រស់ស្រាយណាស់"គ្រាន់តែចុះពីឡានមិនទាន់ថេយ៍រត់មកសួនច្បារក្រោយផ្ទះ ស្រួបយកខ្យល់បរិសុទ្ធ គេធ្លាប់មកទីនេះម្ដង ជុងគុកនាំមកថ្ងៃទៅលឈុតរៀបការ (នាំមកព្រោះនាយមកយកឯកសារសម្រាប់ប្រជុំ រួចទើបទៅលឈុត)

"អូនចូលចិត្តទីនេះយ៉ាងនេះឬ"គេយកឥវ៉ាន់ទៅទុករួចទើបដើរមករកថេហ្យុងវិញ

MY wife don't cry 💔💦(Complete)Where stories live. Discover now