part 25

2.4K 160 5
                                    


    ក្រោយពីជូនថេយ៍ទៅដល់ផ្ទះ នាយសង្ហាក៏ត្រូវទៅក្រុមហ៊ុនដោយមានជេយ៍ជាអ្នកបើកបរ ប៉ុន្តែតាមមើលទឹកមុខនាយដូចមិនល្អសោះ ទឹកមុខមានកង្វល់ បែបរកប្រាប់មិនត្រូវ ខួរក្បាលហាក់សញ្ជឹងគិតទៅឆ្ងាយ អត់មិនបានជេយ៍ក៏ដាច់ចិត្តសួរ ឃើញចៅហ្វាយកើតទុក្ខគេក៏កើតទុក្ខទៅតាមដែរ

"ចៅហ្វាយមានកង្វល់រឿងអ្នកប្រុសថេយ៍ឬ"

"ម៉េចក៏ឯងដឹង" ជុងហ្គុកផ្ដាច់ចេញពីការគិតងាកមកសួរជេយ៍ នេះទឹកមុខនាយបង្ហាញចេញដល់ម្លឹងផង

"ទឹកមុខបែបនេះបង្ហាញតែពេលចៅហ្វាយនៅឆ្ងាយពីអ្នកប្រុសថេយ៍ប៉ុណ្ណោះ"

"ហឹម...តើយើងគិតត្រូវឬខុសដែលចង់ប្រាប់ថេយ៍រឿងបណ្ដាសារនោះ" ជុងហ្គុកកំពុងគិតរឿងល្ងាចមិញដែលគេចង់ប្រាប់ថេហ្យុងនោះគឺរឿងបណ្ដាសារជាបញ្ហាតែមួយដែលគេលាក់ថេយ៍រហូតមក គេគិតថាក្នុងនាមជាប្ដីប្រពន្ធមិនគួរមានរឿងលាក់បាំងចំពោះគ្នាទេ ម្យ៉ាងរឿងនេះជារឿងធំទៀតបើថេហ្យុងដឹងពីអ្នកផ្សេង វានឹងកាន់តែយ៉ាប់ ប៉ុន្តែ.....បើប្រវត្តិសាស្ត្រច្រំដែលទៅគិតយ៉ាងម៉េច

"ចៅហ្វាយសម្រេចចិត្តត្រូវហើយ ខ្ញុំថាបើអ្នកប្រុសថេយ៍ដឹងដោយខ្លួនឯងច្បាស់ជាមានរឿងធំមិនខានទេ "

"យើងចង់តែត្រឡប់ទៅកាលពី1000ឆ្នាំមុនទេ"ជុងហ្គុកអង្គុយដកដង្ហើមចោលមូយសន្ទុះទើបនិយាយ

"បើអាចត្រឡប់ទៅបានមែន ចៅហ្វាយចង់ធ្វើអី"

"យើងនឹងស្រលាញ់វីយ៉ុងអោយខ្លាំង ហើយមើលថែគេអោយល្អ"

"ពេលនេះចៅហ្វាយកំពុងតែត្រឡប់ទៅកាលពី1000ឆ្នាំមុននោះហើយតើ"

     ម្ភៃនាទីក្រោយឡានរបស់ជុងហ្គុកបានបរចូលមកដល់ក្រុមហ៊ុនផលិតដែកថែបរបស់ខ្លួន ប្រជុំថ្ងៃនេះ គឺដើម្បីបូកសរុបទិន្នន័យប្រចាំឆ្នាំ និងរឿងបាត់ដែកកាលពីប៉ុន្មានសប្ដាហ៍មុនដែរ រឿងនេះមិនធ្វើអោយជុងហ្គុកកង្វល់ទេ នាយបានដោះ ស្រាយរួចរាល់ហើយគ្រាន់តែមកបកស្រាយប្រាប់ពីដើមហេតុប៉ុណ្ណោះ តែអ្វីដែលធ្វើអោយនាយធុញទ្រាន់នោះគឺ មនុស្សដែលនៅអង្គុយចុងតុទល់មុខនាយនិងហើយ នាយពិតជាស្អប់គេណាស់ បើអាចនាយចង់តែដេញចេញមិនអោយជាន់ក្រុមហ៊ុននេះដាច់ខាតបើមិនយល់ដល់គ្រួសារមីនទេនោះ

MY wife don't cry 💔💦(Complete)Where stories live. Discover now