Part 14

3K 210 4
                                    

    ជុងហ្គុកមិនបានទៅណាទេ គ្រាន់តែតែមិនចង់ចូលទៅកាត់ចង្វាក់រីករាយរបស់ថេយ៍ប៉ុណ្ណោះ ព្រោះនាយដឹងថា បើនាយចូលទៅថេយ៍ប្រាកដជាមានអារម្មណ៍ទើសទាល់ ចុះនាយមិនឈឺ មិនប្រច័ណ្ឌទេឬ ត្រូវហើយ នាយឈឺណាស់ ឈឺដែលនាយមិនមែនជាមូលហេតុអោយគេសើចសប្បាយ មើលចុះពេលថេយ៍ នៅជាមួយអាម្នាក់នោះគេញញឹមសប្បាយណាស់ ខុសពីនៅជាមួយនាយដាច់ ហើយដោយសារតែនាយប្រចណ្ឌនិងហើយទើបដើរចេញ ព្រោះបើនៅទៀតនាយនិងឈ្លោះគ្នាជាមួយគេទៀតមិនខាន

"ចៅហ្វាយមិនចូលទៅទេ"ជេយ៍និយាយពេលគេមកពីទិញការ៉េមវិញ

"អត់ទេ ឯងនៅទីនេះហើយ ចាំមើលគេអោយជាប់ ពេលគេចង់ទៅផ្ទះចាំនាំគេទៅ"

"ចៅហ្វាយចង់ទៅណា ចៅហ្វាយមិន-"

"យើងមានការបន្ទាន់ " និយាយហើយក៏ដើរចេញទៅ នាយជេយ៍ចូលទៅដល់ ថេយ៍ក៏សួរពីជុងហ្គុក។ មុនពេលឡើងតាត់ស៊ីនាយមិនភ្លេចងាកមកមើលរូបភាពឈឺចាប់នោះដូចជាការលា.....

"ទៅណាលោក"

"ទៅ......."

_____________

" មួយរយៈនេះយើងរវល់ពេកទើបខានមកលេងឯងយូរ" ជុងហ្គុកដាក់បាច់ផ្កាមួយបាច់ លើផ្នូរបុរាណមួយ វាជាផ្នូររបស់នាយកាលពីជាតិមុន

"ឯងមិនសូវសុខទេ យើងដឹង" គេដាក់ខ្លួនផ្អែកខ្នងនិងផ្នូរនោះ

"ឯងដឹងទេ យើងបានជួបវីយ៉ុងហើយ" កាលពិតនាយចង់ទៅផ្នូររបស់ស្ដេចយ៉ុងស៊ិនតែមិនដឹងថាគេទុកនាយនៅឯងណាវាយូរពេក គិតមើលជិត1ពាន់ឆ្នាំហើយ

" ឯងដឹងទេថាផ្នូរស្ដេចយ៉ុងស៊ិននៅឯណា យើងចង់ទៅជួបគេហើយសួរថា ហេតុអីពេលនោះធ្វើបាបវីយ៉ុងខ្លាំងម្លេស"

"យើងក៏ចង់ចេះញញឹម ចេះលេងសើចច្រើនដូចគេដែរ ឯងបង្រៀនយើងផងបានទេ" គេកំពុងនឹក ឃើញ សម្លេងសើចក្អាកក្អាយរបស់ថេយ៍ពេលមុនចេញមក

"អរ យើងភ្លេចទៅថាឯង ដេកឈឺនិងកន្ទេលរាប់ឆ្នាំ  និយាយមិនកើត" ជាតិនេះនាយកើតមកមានសាច់ឈាមស្រស់ថ្លាម៉ាំមួន ចាត់ទុកថាសំណាងហើយ

"យើងគិតថា ចង់ដោះលែងគេឯងគិតយ៉ាងម៉េច" ទឹកភ្នែកកូនប្រុសមួយតំណក់ក៏ហូរចុះមកពេលគេនិយាយ ដល់រឿងបែកគ្នា

MY wife don't cry 💔💦(Complete)Where stories live. Discover now