💗អ្នកមកក្រោយ💗ភាគទី7

4.1K 239 6
                                    


"នេះបងពាក់ទៅ"ជុងហ្គុកហុចអាវអៀមមួយនិងអាវក្រៅអោយថេហ្យុងពាក់ការពារប្រលាក់ ចំណែកនាយពាក់តែអាវអៀមមួយប៉ុណ្ណោះ

"ចុះលោកបានអីពាក់"សំដៅលើអាវក្រៅ (អាវក្រៅនិងរបស់ជុងហ្គុកពាក់មកពីផ្ទះ)

"ខ្ញុំប៉ុណ្ណឹងបានហើយ" និយាយក៏ដើរទៅលើករូបភាពដាក់តាំង ចំណែកថេហ្យុងក៏ទៅយកវត្ថុតូចៗ សម្រាប់តាំងលើតុគិតលុយ បន្តិចក្រោយមកអ្នកដែលជុងហ្គុកបានជួលក៏មកដល់ ហើយពួកគេក៏ចាប់ផ្ដើមធ្វើការដល់ថ្ងៃត្រង់ទើបសម្រាក

"រួចពាក់កណ្តាលហើយ" ថេហ្យុងនិយាយដោយជូតញើញតិចៗលើមុខ

"កុំយកដៃជូតអី"នាយដើរមកឃាត់រួចទាញកន្សែងមកជូតញើសអោយគេដោយសារតែនាយខ្ពស់ជាង ទើបថេហ្យុងត្រូវងើយមើលមុខនាយ ព្រះអើយហេតុអីគ្រប់យ៉ាងស្កុបបែបនេះ ថេយ៍សម្លឹងផ្ទៃមុខជុងហ្គុកដែលជូតញើសអោយគេនោះភ្លឹសៗ ពិតជាឆ្ងល់ណាស់ហេតុអី មិនបដិសេធសុខចិត្តឈរអោយគេជូតញើសអោយ

"ជុងហ្គុក...អូ!"ដោយសារម៉ោងសម្រាកទើបលោកចនដើរចូលមកមើលកូន ចង់សួរនាំខ្លះៗ ប៉ុន្តែមកឃើញបែបនេះគាត់ក៏រាងគាំងបន្តិចដែរ

"អឺ...អរគុណហើយ"ថេហ្យុងភា្ញក់ស្មារតីមកវិញទាញកន្សែងពីដៃជុងហ្គុកមកជូតខ្លួនឯង

"លោកប៉ាមានការអីឬ"

"ជម្រាបសួរ លោកពូ"

"ប៉ាគាត់គឺ បងថេហ្យុង ប្អូនរបស់បងJhope"

"អរ...សួស្ដី" លោកចន រាក់ទាក់ទៅថេហ្យុង

"នេះត្រូវជាអីនិងគ្នា"

"បាទ?អឺ...ខ្ញុំ គឺ មកដាក់ពាក្យធ្វើការជិតនេះ ឃើញជុងហ្គុកកំពុងរៀបចំហាងទើបចូលមកជួយ "

"គាត់ជាមិត្តខ្ញុំទេប៉ា" ជុងហ្គុកបន្ថែមព្រោះថេហ្យុងឆ្លើយចាកប្រធាន

"ប៉ាធ្វើលេងតើ ហេតុអីចាំបាច់ភ័យ មែនហើយជុងហ្គុក ហាងរៀបចំយ៉ាងម៉េចហើយ"

"គឺបានពាក់កណ្ដាលហើយ លោកប៉ាមើលៗ មួយផ្នែកនេះយ៉ាងម៉េចដែរ" ជុងហ្គុកនាំលោកចនដើរចេញពីថេហ្យុងព្រោះមើលទៅគេដូចជាភ័យៗ

💗អ្នកមកក្រោយ💗(ចប់) حيث تعيش القصص. اكتشف الآن