💗អ្នកមកក្រោយ💗ភាគទី10

4K 215 4
                                    


ជុងហ្គុកមិនមែន សុខៗនឹកឃើញរឿងរៀបការនេះឡើងមកទេ នាយបានពិភាក្សាជាមួយប៉ានាយច្បាស់ហើយ មានតែវិធីនេះមួយគត់ដែលអាចរក្សាកិតិយសថេហ្យុងបាន

"លោកប៉ា ខ្ញុំមានរឿងចង់ភិក្សា" ជុងហ្គុកបន្ទប់ពីនិយាយរឿងកើតឡើងយប់មិញប្រាប់ប៉ានាយហើយទើបបកមកសុំគាត់ពិភាក្សា

"និយាយមក"

"បើខ្ញុំចង់ទទួលខុសត្រូវលើបងថេហ្យុង តើលោកប៉ាគិតយ៉ាងម៉េច"

"តើកូនស្រលាញ់គេទេ"

"បាទ.គឺស្រលាញ់" ជុងហ្គុកនិយាយដោយទឹកមុខមាំបញ្ជាក់ថានាយមិនបាន លេងសើច

"ប៉ុន្តែជុងហ្គុកឯងនៅក្មេងណាស់" សានយូ ចូលមកលូកមាត់ដែរ

"ប៉ាក៏គិតថា កូននៅក្មេងដែរ"

"ឆ្នាំនេះខ្ញុំអាយុ24ឆ្នាំហើយ តើលោកប៉ាមើលមកខ្ញុំ មិនសាកសមជាមេដឹងនាំគេទេមែនទេ?"

"តើថេហ្យុងស្រលាញ់កូនទេ"

"គាត់មិនទាន់ស្រលាញ់ខ្ញុំទេ ប៉ុន្តែខ្ញុំជឿថាខ្ញុំអាចធ្វើអោយគាត់ស្រលាញ់ខ្ញុំបាន" ជុងហ្គុកនិយាយទាំងមានទំនុកចិត្ត

"បើចឹងប៉ាអោយពេលកូន3ខែ បើធ្វើអោយថេហ្យុងស្រលាញ់កូនមិនបានទេ កូនត្រូវដកខ្លួនចេញពីគេ"

"បាទ..អរគុណលោកប៉ា" ជុងហ្គុកនិយាយហើយ ក៏ងើបឡើងឱនលាប៉ានាយបន្តិចទើប ដើរបកទៅឡានវិញបើកទៅផ្ទះថេហ្យុង

"ប៉ាថាអាចទៅរួចដែរឬ"

"ប៉ាជឿលើគេ"លោកកចនញញឹមសម្លឹងមើលឡានដែលបើកចេញទៅនោះ គាត់ពិតជាមានមោទនភាពលើគេណាស់ (អូនសម្លាញ់ ក្មេងប្រុសដែលអូនប្ដូរជីវិតជួយគេមក ពេលនេះគេធំដឹងក្ដីហើយ) គាត់ញញឹមនឹកដល់ប្រពន្ធគាត់ដែលបានលាចាកលោកទៅនោះ

SKIP

ពេលនេះនៅផ្ទះថេហ្យុង កំពុងមានភាពស្ងប់ស្ងាត់ដោយសារជុងហ្គុកនិយាយពាក្យមួយឃ្លាដែលគ្រប់គ្នាស្មានមិនដល់

"អ្នកមីង ដោយសាររឿងកើតឡើងនៅក្នុងហាងរបស់ខ្ញុំ ដូច្នេះខ្ញុំសុំទទួលខុសត្រូវលើការខូចខាតរបស់បងថេហ្យុងទាំងអស់តើ អ្នកមីង យល់ព្រមទេ"

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now