ស្អែកឡើងអ្នកស្រីគីមមកមើលថេហ្យុង ដោយសារឮដំណឹងថាគេដឹងខ្លួនហើយ ។គាត់ក៏ឧស្សាហ៍ឡើងចុះសេអ៊ូល-ដេហ្គូដូចគ្នាក្នុងអំពុងពេលថេហ្យុងសន្លប់នោះ មកបានឃើញគេដឹងខ្លួនញញឹមដាក់គាត់បែបនេះ គាត់សប្បាយចិត្តណាស់ ហើយពេលថេហ្យុងចេញពីពេទ្យគាត់ក៏នៅសម្រាកមើលថែគេប៉ុន្មានថ្ងៃដែលទើបទៅវិញមួយសប្តាហ៍កន្លងទៅ...
តាំងពីថេហ្យុងចេញពីពេទ្យជុងហ្គុកមិនសូវបានមកមើលថែគេដិតដល់ដូចនៅមន្ទីរពេទ្យនោះទេដោយសារមានការរវល់ច្រើន ។ កាលពីនៅមន្ទីរពេទ្យជុងហ្គុកក៏សុំអោយថេហ្យុងទៅនៅផ្ទះជាមួយនាយដែរតែគេមិនទៅ ប្រកែកដាច់ខាតតែម្ដង ជុងហ្គុកក៏ស្របតាម គិតថាប្រហែលជាថេហ្យុងខ្លាចចិត្តនាយទើបមិនចង់ទៅ ប៉ុន្តែក៏រាងភ័យដែរ នេះនៅសល់តែមួយសប្ដាហ៍ទៀតទេ បើថេហ្យុងនៅតែមិនព្រមនិយាយពាក្យស្រលាញ់មកកាន់នាយទៀត នាយប្រហែលជាអស់ឱកាសចូលក្បែរគេហើយ ព្រោះនាយជាមនុស្សគោរពសម្ដី ។
ថ្ងៃនេះដោយសារជាថ្ងៃសម្រាកជុងហ្គុកក៏មកសំងំនៅផ្ទះថេហ្យុងតាមទម្លាប់
"ស្អែកបងចូលធ្វើការវិញហើយហ៎"
"មែនហើយ ខ្ញុំជូនដំណឹងទៅមន្ទីរពេទ្យរួចហើយ"
"ចឹងស្អែកចាំខ្ញុំមកទទួលបងចុះ"
"អឹម"ថេហ្យុងងក់ក្បាល
"ថេហ្យុងហា.."
"បាទ"(ចុម😩)
"ខ្ញុំសួរបងរឿងមួយបានទេ"
"និយាយមក"
"ហេតុអីមួយរយ:មុនបងរត់គេចពីខ្ញុំ"
"ព្រោះខ្ញុំគិតថាលោកមានគូរដណ្ដឹងហើយ ខ្ញុំមិនចង់ពាក់ព័ន្ធរបស់មានម្ចាស់ទេ"
"ប៉ុន្តែម្ចាស់របស់ខ្ញុំគឺជាបង ព្រោះបងជាគូរដណ្ដឹងខ្ញុំជាមនុស្សដែលខ្ញុំស្រលាញ់"
"ខ្ញុំម៉េចនឹងដឹង បើលោកមិនដែលប្រាប់ខ្ញុំផង"
"ចឹងពេលនេះដឹងហើយ បង...ស្រលាញ់ខ្ញុំវិញទេ"
"ប្រហែលអត់ទេដឹង"
"ហួយ.. បងថេយ៍ហ៎" ជុងហ្គុកពេបមាត់ធ្វើមុខស្អុយៗ
YOU ARE READING
💗អ្នកមកក្រោយ💗(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung