💗អ្នកមកក្រោយ💗ភាគទី31

4.3K 201 6
                                    


ព្រឹកឡើង ថ្ងៃរះជះពន្លឺក្ដៅហែងចូលមកតាមចន្លោះបង្អួចដែលមិនបានបិទកាលពីយប់មិញ មកប៉ះនឹងផ្ទៃមុខសរទន់រលោងរបស់ភរិយាបណ្ដូលចិត្តនៃនាយសង្ហាចន ជុងហ្គុក ធ្វើអោយគេចាំបាច់ត្រូវប្រះខ្លួនលើកភួយមកបាំងថ្ងៃ គ្រប់ជិតផុតក្បាល ប៉ុន្តែក៏ត្រូវដៃមួយទៀតទាញទម្លាក់ភួយចុះវិញ ធ្វើអោយគេជ្រួញចិញ្ចើមធ្វើមុខខឹង

"លេងស្អីចឹង មនុស្សកំពុងងងុយគេង"ថេហ្យុងជំនះទាញភួយមកដណ្ដប់វិញ មិនបានបើកភ្នែកមើលឡើយ

"ម៉ោង12ហើយក្មេងកម្ជិល ក្រោកអោយលឿនមក"

"អ្នកណាក្មេង"ថេហ្យុងបើកភ្នែកមកសម្លក់នាយ គ្រាន់តែអោយហៅអូនមួយថ្ងៃសោះសុទ្ធតែទម្លាក់ស័កគេអោយក្លាយជាក្មេងកម្ជិល ប៉ុន្តែគ្មានមើលអាយុខ្លួនឯងសោះ

"រកឯណាទៀត ម្នាក់នៅមុខបងនេះហើយ មនុស្សចាស់ឯណាគេងមិនដឹងម៉ោងបាយទឹកបែបនេះនោះ"

"កំហុកអ្នកណា?"

"ហិហិ សុំទោស ប៉ុន្តែបន្ទោសបងតែម្ខាងមិនបានទេ អូនក៏ចូលរួមជាមួយដែរ"

"ចាប់បង្ខំគេថាទៅ"ថេហ្យុងក្ដាប់មាត់ខឹង អាពីព្រលប់មិនសូវអីទេ ណាស់តែអាពេលព្រលឹមឡើងនិងតាស ដាក់ទាល់តែគេសន្លប់ម្ដងទៀតទើបឈប់

"បងធ្វើនេះដើម្បីប្រដៅអូនតើ អ្នកណាអោយអូនគេងអត់ស្លៀកខោធ្វើអី បងតែខឹងដាក់ហើយ... អីយ៉ា ឥឡូវដូចចង់ដាក់ទៀត"

"មោ បើមិនស៊ីក្រញ៉ទេ អូនលូនអោយមើល"

"មិនចង់អោយអូនលូនទេ ចង់អោយអូនរង្គើវិញ"

"យ៉ា..មើលសម្ដីឈ្លើយណាស់"ថេហ្យុងខាំមាត់ស្រវារកខ្មើយគប់នាយ

"អូយ! ថេហ្យុង ប្រយ័ត្នប៉ះរបួសណា"

"ដឹងថាអូនឈឺដែរ ប៉ុន្តែនៅតែញ៉ោះ"

"មកពីអូនខឹងគួរអោយស្រលាញ់នោះអី"

"ចឹងរាល់ថ្ងៃគួរអោយស្អប់?"

"មែនហើយស្អប់ណាស់"មាត់និយាយថាស្អប់ប៉ុន្តែបែរជាចូលទៅអោបថើបក្រញិចគេទៅវិញ ធ្វើអោយថេហ្យុងរើររហូតប៉ះរបួសដែលបន្សល់ទុកពីការប៉ះទង្គិចយប់មិញនោះ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now